You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោក វរសេនីយ៍ឯក ហែម ចំរើន

ឧត្តមសេនីយ៍ត្រី សំ តុលា ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោក វរសេនីយ៍ឯក ហែម ចំរើន

កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោក វរសេនីយ៍ឯក ហែម ចំរើន ដល់គេហដ្ឋាន ដែលអតីតលោកចាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល និងមានជំងឺបានចូលសោធននិវត្តន៍កាលពីឆ្នាំ២០០៩ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកផ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។