You are currently viewing ឧត្ដមសេនីយ៍ទោ តាត ចន្ថា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ឧត្ដមសេនីយ៍ទោ តាត ចន្ថា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ធ្វើពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រ ហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ នាយការិយាល័យ បុគ្គលិកចំណុះវិទ្យាស្ថាន យោធិនសោធននិវត្តន៍ចំនួនរួម១៧នាក់ នារី០៣នាក់។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ នាយក បានប្រគល់ជូនប្រាក់ឧបត្ថម្ភ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយក្នុងម្នាក់ទទួលបាន ថវិកាចំនួន ១០០,០០០រៀល, ទឹកស៊ីអ៊ីវចំនួន ០១យួរ, ទឹកត្រីចំនួន ០១យួរ, សាប៊ូបោកខោអាវចំនួន ០១កញ្ចប់, ទឹកបរិសុទ្ធចំនួន ០១កេស, មីចំនួន ០១កេស, និងអង្ករចំនួន ០១បាវ។