You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន សោធននិវត្តន៍ និងពិការ កងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈចំនួន ០៥រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ នាយ នាយរងការិយាល័យ នាយផ្នែក និងប្រធានអង្គភាព ចំណុះស្នងការដ្ឋានផងដែរ។

ក្នុងឱកាសសំណេះសំណាលនេះដែរ លោក ឧត្តមសេនីយ៍ប្រធានស្នងការ បានឧបត្ថម្ភថវិកាជូនយោធិន សោធននិវត្តន៍ និងពិការក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០រៀល។