You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព្រះវិហារ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ និងនាយទាហាន នាយទាហានរង និងយោធិនចូលនិវត្តន៍ចំនួន ១២នាក់។ លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ បានចែកអំណោយជូនយោធិនចូលនិវត្តន៍ ពិការក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល, អង្ករចំនួន ០២ការ៉ុង, ទឹកបរិសុទ្ធចំនួន ០១កេស, មីចំនួន ០១កេស, ទឹកក្រូចចំនួន ០១កេស, ត្រីខចំនួន ០១យួរ, សារ៉ុងចំនួន ០១ និងរៀបចំពិធីហូបបាយសាមគ្គីព្រឹកនេះផងដែរ។