ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង ទទួលការងារភស្ដុភារ តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបើកសម្ភារៈយោធបរិក្ខារជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ជាប់ជាស្ថាពរ ចំនួន ២៩នាក់ ដើម្បីត្រៀមចូលហ្វឹកហ្វឺននៅម្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ នាពេលខាងមុខ។