សៀមរាប៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហតហ្ថខេត្តសៀមរាប ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង លោកវរសេនីយ៍ឯក ជា រ៉ាវី មេបញ្ជាការរង ទទួលការភស្តុភារ លោកប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិន នៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៦៨នាក់ ដើម្បីត្រៀមទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នុំជុំសែនរីករាយ នាពេលខាងមុខ។