មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក រិទ្ធ រាជសីហ៍ មេបញ្ជាការរង និងជាប្រធានក្រុមការងារ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំជំនាញប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិន នៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ២៩នាក់ ត្រៀមទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។