ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង
នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្ត ជាច្រៀនរូបផងដែរ។
ក្នុងពិធីនោះដែរ ត្រូវបានឧទ្ទេសនាម ដោយលោក វរសេនីយ៍ឯក អ៊ុត សំអាត មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថ ខេត្ត ពោធិ៍សាត់។
(អត្ថបទៈ ពោធិ៍សាត់)