You are currently viewing វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម

វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម

កំពត៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកំពត បានដឹកលោកមេបញ្ជាការរង លោកសេនាធិការរង ទទួលស្វាគមន៍លោកមេបញ្ជាការ យោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម និងប្រតិភូអមដំណើរ ដែលអញ្ជើញមកសម្តែងការគួរសម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ខេត្តគៀងយ៉ាង និងកងរាជអាវុធហត្ថខេត្តកំពត កាន់តែជិតស្និទ្ធថែមទៀត។