មណ្ឌលគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលយោធិន សោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុមន្ទីរ ការិយាល័យ បណ្ដាក្រុងស្រុកស្នាក់ការទាំងអស់។
ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានឧបត្ថម្ភដល់យោធិនសោធននិវត្តន៍ចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ៥០គីឡូក្រាម, មីចំនួន ០១កេស, ត្រីខចំនួន ០១យួរ, ទឹកក្រូចចំនួន ០១ កេស, ទឹកបរិសុទ្ធចំនួន ០២ កេស, ម៉ាសចំនួន ០៣ប្រអប់, ជេលលាងដៃចំនួន ១៨ដប, និងថវិកាចំនួន ២០០,០០០រៀល។