ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រទី៧ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការកងរាជអាវុធហត្ថចំណុះការិយាល័យនីតិកម្ម និងអធិការកិច្ច ៤នាក់។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកវរសេនីយ៍នាយរងការិយាល័យ នាយអាវុធហត្ថ នាយផ្នែក និងបុគ្គលិកចំណុះការិយាល័យជាច្រើនរូបផងដែរ ៕