កោះកុង៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយឱ្យអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅមូលដ្ឋានស្រុកបទុមសាគរ ស្រុកកោះកុង ស្រុកគីរីសាគរ ស្រុកស្រែអំបិល ស្នាក់ការសន្តិសុខ៤៨១ និងស្នាក់ការសន្តិសុខថ្មស។
សូមបញ្ជាក់ផងដែរថាការស្រង់វត្តមានយោធិនមកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺមានភាពសុក្រិតច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថា ការដាក់ចេញនូវទិសដៅស្រង់វត្តមានយោធិនមកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺសំដៅលើទំនើបកម្ម បច្ចេកវិទ្យាបច្ចុប្បន្នកំពុងឈានទៅកាន់តែខ្ពស់ ហើយតំរូវអោយយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវមានចំណេះដឹង ចំណេះធ្វើដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យ បច្ចេកវិទ្យា។