ពោធិ៍សាត់៖ រសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយសមាសភាពចួលរួម មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានឧបត្ថម្ភដល់យោធិនសោធននិវត្តន៍ចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន១ការ៉ុង ស្មើនឹង២៥គីឡូក្រាម, មីចំនួន១កេស, ទឹកត្រីចំនួន១យូរ, ទឹកស៊ីអ៊ីវចំនួន១យូរ, ជែលចំនួន២ដប និងថវិកាចំនួន១០០,០០០រៀល សរុបថវិកាចំនួន ២,៥៣០,០០០រៀល។