You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ

បន្ទាយមានជ័យ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះនេះ លោកបានចាត់ឱ្យក្រុមការងារ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូលឆ្នាំថ្មី ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកក្រូច២យួរ មី២កេស ត្រីខ២យួរ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល។