You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ស្វាយរៀង៖ ដោយមានការយកចិត្តទុក្ខដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នំាថោះ បញ្ចាស័ក ព.ស.២៥៦៧ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់យោធិនកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍ សូមថែរក្សាសុខភាពឱ្យបានល្អ រាល់បញ្ហាកើតឡើងដូចជាមានជំងឺ ឬជួបទុក្ខលំបាកផ្សេងៗ សូមរាយការណ៍ជូនមកអង្គភាពជាបន្ទាន់ដើម្បីអង្គភាពរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូន។

ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបាននូវថវិកា និងគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ៥០គីឡូក្រាម មីចំនួន០១ កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១ យួរប៊ីចេង០១ គីឡូក្រាម ស្ករស០១ គីឡូក្រាម ទឹកក្រូច០១ កេស ស្រាបៀរ០១កេស និងថវិកាចំនួន ១០០,០០០ រៀល។