You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាមួយប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធា´រណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក បំរ៉ុង ដាម ក្វាងង៉ាត មេបញ្ជាការរង និងជានាយសេនាធិការ អញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។