កំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជូនដល់យោធិនសោធននិវត្តន៍ ចំនួន ០៥នាក់ ក្នុងម្នាក់ៗទទួលបាន ទឹកបរិសុទ្ធចំនួន ០១កេស មីចំនួន ០១ កេស ទឹកផ្លែឈើ ០១កេស ស្រាបៀរ០២ កេស ម៉ាស់ចំនួន ០១ប្រអប់ ជែលចំនួន ១០ដប និងថវិកាចំនួន ២០០,០០០ រៀល។