You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសចូលថ្មី

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសចូលថ្មី

ក្រចេះ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសចូលថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលយោធិនសោធននិវត្តន៍មានចំនួន ២០នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជការបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំផ្ញើសាកសួរសុខទុក្ខយោធិនដែលចូលនិវត្តន៍ និងបានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបានថវិកាគ្រឿងឧបភោគបរិភោគមានអង្ករមួយបាវ ២៥គីឡូក្រាម, មីចំនួន ១កេស, ទឹកក្រូច ១ កេស, ទឹកបរិសុទ្ធ ១ កេស និងថវិកាចំនួន ១៥០,០០០រៀល សរុបចំណាយថវិកាចំនួន ៥,៩២០,០០០រៀល ។