ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក នន់ វណ្ណា មេបញ្ជាការកងអនុសេនាធំការពារគោលដៅកងរាជអាវុហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ចំណុះអង្គភាពចំនួន ០៤នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងកងរាជអាវុធហតហ្ថក្នុងកងអនុសេនាធំផងដែរ។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោក វរសេនីយ៍ឯក បានឧបត្ថម្ភថវិកាជូនយោធិន សោធននិវត្តន៍ និងពិការក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៥០,០០០រៀល។