ភ្នំពេញ៖ រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរងតំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោក ពៅ ថាវរិទ្ធ អតីតនាយទាហាននៃកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍ ដល់គេហដ្ឋាន។ នាឱកាសនោះលោក ឧត្តមសេនីយ៍ ស្នងការរង ក៏បាននាំយកនូវថវិកាមួយចំនួនជូនលោកផងដែរ។