You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញសំណេះសំណាលយោធិនសោធននិវត្តន៍ក្នុងឱកាសឆ្នាំ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញសំណេះសំណាលយោធិនសោធននិវត្តន៍ក្នុងឱកាសឆ្នាំ

កំពត៖ ដោយមានការយកចិត្តទុក្ខដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិននៃកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នំាថោះ។

ក្នុងពិធីនេះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបាននូវថវិកា និងគ្រឿងឧបភោគបរិភោគរួមមានអង្ករ ២៥គីឡូក្រាម មីចំនួន០១កេស ត្រីខកំប៉ុង០១ យួរ ជែលចំនួន៤ដប និងថវិកាចំនួន ១០០,០០០ រៀល។