ប៉ៃលិន ៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងយោធិនសោធននិវត្តន៍ ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់យោធិនសោធននិវត្តន៍ ក្នុងម្នាក់ៗទទួលបានទឹកបរិសុទ្ធ ១កេស, មី១ កេស, ទឹកផ្លែឈើ ១កេស, ម៉ាស់១ប្រអប់, ជែល ១ប្រអប់, ត្រីខ ១ឡូត៍ និងថវិកា ១០០,០០០ រៀល ។