You are currently viewing ឧត្ដមសេនីយ៍ត្រី កែវ សុផល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថត្រីមាសទី១

ឧត្ដមសេនីយ៍ត្រី កែវ សុផល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថត្រីមាសទី១

ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ និងសេចក្ដីសម្រេចតែតាំងផ្លាស់ប្ដូរមុខងារ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។