You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ និងគ្រួសារអាវុធហត្ថពលីមរណៈ ចំនួន ២៧នាក់

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ និងគ្រួសារអាវុធហត្ថពលីមរណៈ ចំនួន ២៧នាក់

ឧត្តរមានជ័យ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ និងគ្រួសារអាវុធហត្ថពលីមរណៈ ចំនួន ២៧នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកឧត្តមសេនីយ៍ មេបញ្ជាខេត្ត និងលោកស្រី ឡាញ់ សុខា ប្រធានដេប៉ូចែកចាយស្រាបៀរកម្ពុជា ប្រចាំខេត្ត បានឧបត្ថម្ភក្នុងម្នាក់ទទួលបាថវិកាចំនួន ១០០,០០០រៀល, អង្ករ ៥០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ០១កេស, ទឹកក្រូចចំនួន ០១កេស, ត្រីខចំនួន ០១យួរ, ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអ៊ីវចំនួន ០១យួរ និងសារ៉ុងចំនួន ១ សរុបថវិកាទាំងអស់ចំនួន ៧,៩៨៧,០០០រៀល។