ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រវត្តិ និងដំណើរការសាងសង់សមិទ្ធផលនានានៅ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ជូនប្រតិភូក្រុមយុវជនគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រមាណជាង ៥០០នាក់ ដឹកនាំដោយ ឯកឧត្តម ងួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។