ឧត្តរមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង
នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តឧត្តរមានជ័យ ជាច្រើនរូបផងដែរ។
ក្នុងពិធីនេះដែរ ឧទ្ទេសនាម ដោយ លោកវរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។
លោកគ្រូឧទ្ទេសនាមបានមានប្រសាសន៍ បង្ហាញពីការផ្សព្វផ្សាយនេះថា មានគោលបំណងពង្រឹងគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថគ្រប់រូបអោយមានមនសិការស្នេហាជាតិ មានឆន្ទ:មោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ក្តាប់ជាប់នូវ សភាពការណ៍ជាតិ អន្តរជាតិថ្មីៗ និងយល់ជ្រួតជ្រាបនូវ តួនាទីភារកិច្ច បេសកកម្មរបស់កងរាជអាវុហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។
(អត្ថបទ ឧត្តរមានជ័យ)