You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

កំពត៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពជូនព្រះមហាក្សត្រ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាកសិករ និងសិស្សានុសិស្ស ស្ថិតនៅក្នុងភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពនិងសង្គ្រោះ ឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផែនការ ការពារសន្តិសុខ និងសង្គ្រោះ ឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសពិធីប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA Game) លើកទី៣២ និងកីឡាជនពិការ (ASEAN paraGame ) លើកទី១២ ឆ្នាំ២០២៣។