បាត់ដំបង៖ អនុវត្តតាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ និងនាយទាហាន នាយទាហានរង និងយោធិនចូលនិវត្តន៍ចំនួន ១៣០នាក់។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ដល់និវត្តន៍ជនទាំងអស់ និងបានឧបត្ថមដល់យោធិនចូលនិវត្តន៍ និងពិការក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ១០០,០០០រៀល អង្ករចំនួន ០១ការ៉ុង និងមីចំនួន ០១កេស។