You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពង់ធំ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីយភាព លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ នាយទាហាន នាយទាហានរង និងយោធិនចូលនិវត្តន៍ចំនួន ១៩នាក់ ពិការចំនួន ០៦នាក់។

លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានចែកអំណោយជូនយោធិនចូលនិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបាន ទឹកបរិសុទ្ធចំនួន ០១កេស ត្រីខចំនួន ០១យួរ អង្ករចំនួន ០១បាវ ជែលលាងដៃចំនួន ១០ដប ម៉ាសចំនួន ០១ប្រអប់ និងថវិកាចំនួន ១៥០,០០០រៀល។