ស្វាយរៀង៖ ល្ងាចថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកកំណើត ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមពិធីបុណ្យបច្ច័យបួន និងចម្រើនព្រះជន្ម ជូនម្តាយមីងបង្កើត សៅ សាវ៉ៃ និងឧទ្ទិសមគ្គផលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូន ជីតា ព្រមទាំងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ៕