You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ទទួលស្វាគមន៍កងទ័ពការពារព្រំដែនទទួលភូមិភាគខាងត្បូងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ទទួលស្វាគមន៍កងទ័ពការពារព្រំដែនទទួលភូមិភាគខាងត្បូងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ស្វាយរៀង៖ រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី  NGUYEN HOAI PHUONG មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទទួលភូមិភាគខាងត្បូងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។