កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមេបញ្ជាការរងខេត្ត ប្រធានមន្ទីរភស្តុភារ ការិយាល័យជំនាញ និងជាប្រធានក្រុមការងារ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិន នៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៥០នាក់។