ភ្នំពេញ៖ នៅថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ អង្គភាពសន្តិសុខបានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ ម៉ី ស៊នប៊ុណ្ណវីរៈ ប្រធានអង្គភាពសន្តិសុខ ដោយមានការចូលរួមពីមន្ត្រអាវុធហត្ថចំណុះអង្គភាពសន្តិសុខជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះផងដែរលោក វរសេនីយ៍ទោ ម៉ី ស៊នប៊ុណ្ណវីរៈ បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូនយោធិនសោធននិវត្តន៍ចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២បេ ត្រីខ ២យួរ ទឹកត្រី ១យួរ ទឹកសាអ៊ីវ ១យួរ មី ១កេស ទឹកផ្លែឈើចម្រុះ ១កេស ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន ២០០,០០០រៀលផងដែរ ។