You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ និងព្រឹតិ្តការណ៍មហាសង្រ្កាន្ត

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ និងព្រឹតិ្តការណ៍មហាសង្រ្កាន្ត

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ និងព្រឹតិ្តការណ៍មហាសង្រ្កាន្តអង្គរ ឆ្នាំ២០២៣ នៅខេត្តសៀមរាប (ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣), ផែនការស្តីពីការចល័តកម្លាំងយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករីយ, ការរៀបចំកងវរសេនាតូចសិក្សា ដើម្បីគ្រប់គ្រងសិក្ខាកាម, ការត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថ។

កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកឧសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ នាយនាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងមានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅទូរទាំង២៥ រាជធានី-ខេត្ត។