ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទទួលស្វាគមន៍ប្រតិភូមកពីបញ្ជាការដ្ឋានយោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម ដឹកដោយ ឧត្តមសេនីយ៍ទោ Nguyen Xuan Dat មេបញ្ជាការ យោធភូមិភាគទី៩ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងយោធភូមិភាគទី៩ និងក្នុងនាមប្រទេសភូមិផងរបងជាប់គ្នា។