បាត់ដំបង៖ រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្ដរសក្ដិ និងផ្ទេរភារកិច្ច ជូនយោធិននៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ នាយការិយាល័យបុគ្គលិក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ ផងដែរ។