ព្រះវិហារ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក វរសេនីយ៍ឯក មុត សុខន មេបញ្ជាការរង ទទួលការងារភស្តុភារ តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក មេបញ្ជាការរងខេត្ត លោកប្រធានមន្ទីរ ភស្តុភារ ការិយាល័យជំនាញ និងជាប្រធានក្រុមការងារ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៣០នាក់ ត្រៀមទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។