បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ស្ដីអំពីការត្រួតពិនិត្យសៀវបញ្ជីបណ្ដឹង បញ្ជីឃាត់ខ្លួន និងនីតិវិធីចាត់ការសំណុំរឿងព្រហ្មទណ្ឌ និងរបៀបរៀបចំឯកសារសំណុំរឿងផងដែរ។
ក្នុងកិច្ចប្រជុំនេះប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ដែលមានការចូលរួមពីសំណាក់ លោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញារង ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថជាច្រើនរូបបានចូលរួមផងដែរ។
(អត្ថបទៈ ឡាក់ ភី)