You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូនៃស្ថានអគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូនៃស្ថានអគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូនៃស្ថានអគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចំនួន ០៥នាក់ ដឹកនាំដោយ ឯកឧត្តម ឡាយ សួនចៀន (H.E.Mr LAI XUAN CHIAN) អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលអញ្ជើញចូលជួបសម្តែងការគួរសម សាកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ នាពេលខាងមុខ។