You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែនគោក ខេត្តប៊ិញភឿក

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែនគោក ខេត្តប៊ិញភឿក

ត្បូងឃ្មុំ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែនគោក ខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល ជូនវត្ថុអនុស្សាវរីយ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក វរសេនីយ៍ឯក វ័ង វ៉ាន់ថាញ់ ប្រធានគោលនយោបាយ បញ្ជាការដ្ឋានយោធាការពារព្រំដែនគោក ខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ព្រមទាំងប្រតិភូអមដំណើរ បញ្ជាការដ្ឋានការពារព្រំដែនខេត្តប៊ិញភឿក មួយចំនួនទៀត។