You are currently viewing វរសេនីយ៍ទោ អ៊ិត ជីវី បើកចែកគោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថ ដែលជ្រើសរើសថ្មី

វរសេនីយ៍ទោ អ៊ិត ជីវី បើកចែកគោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថ ដែលជ្រើសរើសថ្មី

ព្រះសីហនុ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋា នកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញមន្ទីរភស្តុភារ បើកចែកគោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថ ដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ២៣នាក់ ដើម្បីត្រៀមទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។