បាត់ដំបង៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ដខេត្តបាត់ដំបង បានទទួលស្វាគមន៍ប្រតិភូ ឯកឧត្តម NGUYEN THANH VAN ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅខេត្ដបាត់ដំបង និងសហការី អញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅខេត្ដបាត់ដំបង រវាងកងរាជអាវុធហត្ថខេត្តបាត់ដំបង កាន់តែជិតស្និទ្ធបន្ថែមទៀត។