You are currently viewing ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជាមួយថ្នាំញៀនចំនួន ១១កញ្ចប់

ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជាមួយថ្នាំញៀនចំនួន ១១កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ដែលទទួលបានពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះដែរ គឺធ្វើឡើងចំនួន០២លើកផ្សេងៗគ្នា ទើអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នោះ។

ភ្នាក់ងារបានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ០៨ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតច្រកចូលសាលាវិទ្យាលយ័
ហ៊ុន សែន រ៉ូតា ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ អឿន សេងឡុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងដោយចាប់យកបានវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៧កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣.ម៉ូតូ ចំនួន០១គ្រឿង
០៤. ពិលពាក់ក្បាល(កូប) ចំនួន០១
០៥. ដែកកេះ ចំនួន០១
០៦. ស្ករ ចំនួន០១។

ភ្នាក់ងារបានបញ្ជាក់អោយដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនខាងលើនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងស្រុកខ្សាច់កណ្តាល។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះខ្លួនបានទិញពីបក្ខពួកម្នាក់ទៀតដែលមានឈ្មោះ គឿន សុខឃី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក និងដោយមានការសម្របសម្រួលពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចេញប្រតិបត្តិការធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យនោះ និងបានឃាត់ខ្លួនជនសង្ស័យខាងលើនោះបានភ្លាមៗ ដោយចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9f%a4%e1%9f%a1

%e1%9f%a4%e1%9f%a2

%e1%9f%a4%e1%9f%a3

%e1%9f%a4%e1%9f%a4

%e1%9f%a4%e1%9f%a5

%e1%9f%a4%e1%9f%a6
(អត្ថបទ ម៉ាន់ ដាវីត)