ត្បូងឃ្មុំ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយត្រី រ័ត្ន ចាន់ណា មេបញ្ជាការ បានជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ចំនួន ០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ លោកឧត្តមសេនីយត្រី មេបញ្ជាការ ក៏បានពាំនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ០១បេ ស្មើនឹង ២២,៨៧ គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ទឹកត្រីចំនួន ០១ យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ ទឹកក្រូចចំនួន ០១កេស ស្រាបៀរគ្រុឌចំនួន ០១កេស និងថវិកាចំនួន ៤០០,០០០រៀល។ ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់នាយ នាយរង និងពលទាហានប្រចាំនៅទីបញ្ជាការខេត្តសរុបចំនួន ៦៧ នាក់ផងដែរ។