You are currently viewing ឯកឧត្តម គីម រិទ្ធី អញ្ជើញសំណេះសំណាលជាមួយកកម្លាំងអាវុធហត្ថខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម គីម រិទ្ធី អញ្ជើញសំណេះសំណាលជាមួយកកម្លាំងអាវុធហត្ថខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ កម្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបានឧបត្ថម្ភថវិកា ដល់កងកម្លាំងអាវុធហត្ថចូលរួមពិធីចំនួន៨០នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល និងជូនដល់អង្គភាពកងរាជអាវុធហត្ថចំនួន ៥,០០០,០០០៛ ស្រាបៀរកម្ពុជា៥០កេស និងទឹកបរិសុទ្ធ ៥០កេស ជាពិសេស ឯកឧត្តម អភិបាលខេត្ត លោកបានឧត្ថម្ភបន្ថែមសម្ភារៈសាងសង់បញ្ជាការដ្ឋានថ្មី រួមមាន ដែកចំនួន ១០តោន ស៊ីម៉ង់ត៍ចំនួន ៣០តោន កសាងអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។