You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចតេជោ និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចតេជោ និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣នៅក្នុងឱកាសដ៏មង្គលសួស្តីប្រពៃថ្លៃថ្លានេះ សូម សម្តេចអគ្គមហាសេនាបតីតេជោ
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ
សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា
ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ
ទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី សូមព្រះអង្គតាមជួយ
អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយ
ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕