You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់សូមគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣នៅក្នុងឱកាសដ៏មង្គលសួស្តីប្រពៃថ្លៃថ្លានេះ សូម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍
ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត។
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ
ទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី សូមព្រះអង្គតាមជួយ
អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត
ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរ
ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕