តាកែវៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ដែលទទួលបានពី លោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា
នៅវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន រួមមានឈ្មោះៈ
០១. សឹុមសំណាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
០២. មឿនធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងស្តុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
០៣. វ៉ែនកក្កដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងស្ដុក ឃំុរវៀង ស្រុកសំរោងខេត្តតាកែវ។
ភ្នាក់ងារបានបន្តអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៣កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០៨គ្រឿង
០៣.ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង
០៤. ដាវសាម៉ូរ៉ៃ០២ និងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)