You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ

រតនគិរី៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្តខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តចំនួន ៥១រូប និងតែងតាំងផ្លាស់ប្ដូរមុខតំណែងនិងផ្ទេរភារកិច្ចចំនួន ៣១នាក់ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្នាក់ការទាំង៦ នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។