ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក វរសេនីយ៍ឯក ប៊ុយ វៀតស៊ឺន មេបញ្ជាការរង កងទ័ពការពារព្រំដែន ខេត្តប៊ិញភឿក និងប្រតិភូអមដំណើរជាច្រើនរូបទៀត អញ្ជើញមកសួរសុខទុក្ខ និងជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដល់លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងក្រោមឱវាទ។